ស្រួលអីតែនៅចិន! App នៅខ្មែរមួយនេះ ចុចតែពីរបីឃ្លីក អាចទិញទំនិញពីចិន យកមកបោះដុំឬលក់រាយបាន
ផែន ផាន់ណា
SEPTEMBER 5 2022
អាជីវកម្ម 4.0
1.6 K views
2 mins read

នៅពេលនិយាយដល់របៀបទិញទំនិញពីប្រទេសចិនម្ដងៗ មនុស្សស្ទើរតែគ្រប់គ្នា តែងរអ៊ូថាពិបាកនេះពិបាកនោះ ព្រោះមិនដឹងត្រូវកុម្ម៉ង់តាម App ណា, គេដឹកពីចិនមកដល់ខ្មែរពេលណា, គួរទុកចិត្តបានឬអត់, ឬខ្លាចក្រែងមានការបន្លំផ្សេងៗ។ បញ្ហាមួយទៀតដែលគេធុញទ្រាន់ខ្លាំងនោះ គឺApp ទិញទំនិញពីប្រទេសចិនភាគច្រើន សុទ្ធតែប្រើភាសាចិន ដែលជាហេតុធ្វើឱ្យពិបាកក្នុងការស្វែងរកទំនិញខ្លាំងមែនទែន។ ដើម្បីផ្ដល់លក្ខណៈងាយស្រួល និងអាចទុកចិត្តបានរាល់ការកុម្ម៉ង់ទិញទំនិញដុំឬរាយពីចិនដោយខ្លួនឯង ឥឡូវយើងសូមណែនាំ App ដ៏ល្អមួយសម្រាប់លោកអ្នកទិញរបស់របរពីចិន។

App Youngsia Purchase គឺជាកម្មវិធីទិញទំនិញពីប្រទេសចិនមួយ ដែលផ្ដល់ភាពងាយស្រួល លឿនរហ័ស ដល់អតិថិជន ព្រមទាំងអនុញ្ញាតឱ្យអ្នកប្រើអាចកម្ម៉ង់ទិញទំនិញដុំឬរាយពីចិនដោយខ្លួនឯង ជាមួយនឹងមុខងារភាសាខ្មែរយ៉ាងងាយស្រួល។ App នេះបានបង្កើតឡើងក្នុងគោលបំណង សម្រួលដល់ការទិញទំនិញពីប្រទេសចិន ដោយអតិថិជននិងទទួលបាននូវបទពិសោធន៍ថ្មី សម្រាប់ការកុម៉្មង់ទិញទំនិញពីចិន តាមប្រព័ន្ធអ៊ីនធើណេត។

Photo 2022 09 05 09 35 30

សម្រាប់បទពិសោធន៍ថ្មីរបស់អតិថិជននេះ បើតាមក្រុមការងារ Youngsia Purchase បានបញ្ជាក់ប្រាប់ Technology Cambodia យើងថា រាល់អតិថិជនដែលត្រូវការទិញទំនិញពីចិនទាំងអស់ មិនចាំបាច់ខលសួរនាំច្រើន ឬមិនចាំបាច់ចេះភាសាចិន និងអង់គ្លេសទេ ពោលគឺពួកគេកុម្ម៉ង់រួចយ៉ាងយូរ១សប្ដាហ៍ ទៅ១០ថ្ងៃ ទំនិញនឹងដឹកទៅដល់មុខផ្ទះរបស់ពួកគេ (សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ)។ ចំណុចងាយស្រួលមួយទៀត អតិថិជនមិនចាំបាច់ភ័យព្រួយថា គេដឹកទំនិញឱ្យយើងតាមសន្យាឬអត់ ព្រោះនៅក្នុង App Youngsia Purchase បានបញ្ចូលនូវមុខងារពិសេស អាចឱ្យអ្នកបញ្ជាទិញតាមដានទំនិញរបស់ខ្លួនឯងបាន គ្រប់ពេល គ្រប់ទីកន្លែង ឱ្យតែមានអ៊ីនធើណេត។

លើសពីនេះទៅទៀត រាល់ការទិញនៅលើ App Youngsia Purchase អតិថិជនមិនបាច់ប្ដូរប្រាក់ទៅជារូបិយប័ណ្ណចិនទេ ពោលគឺពួកគេអាចទូទាត់តាម ABA ឬ Wing បាននៅគ្រប់ទីកន្លែង។ នៅក្នុង App នេះគឺមិនបង្កភាពស៊ាំញ៉ាំច្រើនដល់អ្នកប្រើឡើយ ដោយលោកអ្នកស្រឡាញ់ទំនិញណាមួយ គឺអាចប្រើមុខងារបញ្ជាទិញបានភ្លាមៗតែម្ដង។

Photo 2022 09 05 09 35 30 (2)

អ្វីដែលធ្វើឱ្យ App ទិញទំនិញពីចិនមកខ្មែរមួយនេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់សេវាកម្ម ព្រោះក្រុមការងារទាំងអស់ បានផ្ដល់នូវសេវាកម្មប្រកបដោយក្រមសីកធម៌ និងភាពរួសរាយរាក់ទាក់  ជាមួយនឹងការផ្ដល់នូវការពិភាក្សាក្នុងការទិញទំនិញ ឱ្យចំនូវទំនិញដែលអតិថិជនចង់បាន ដើម្បីកាត់បន្ថយនូវការចំណាយគ្មានប្រយោជន៍។

គូសបញ្ជាក់ថា អតិថិជនទាំងអស់ដែលត្រូវការទិញទំនិញពីចិនតួយ៉ាងដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក តុ ទូ កៅអី និងផលិតផលផ្សេងៗជាច្រើនមុខទៀតបាន ដោយគ្រាន់តែចូលទៅទាញយក App Youngsia Purchase នៅលើ App Store និង Play Store នោះលោកអ្នកអាចបញ្ជាទិញអ្វីដែលលោកអ្នកប្រាថ្នាចង់បាន ដោយចំណាយពេលពី៧ ទៅ១០ថ្ងៃ ទិញនិញនោះនឹងត្រូវដឹកពីចិនមកដល់ខ្មែរហើយ៕

Photo 2022 09 05 09 35 31

Photo 2022 09 05 09 35 32

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia